ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីក្នុង “កម្មវិធីទិវាជាតិកម្ពុជា” អមព្រឹត្តិការណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ជប៉ុន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីក្នុង “កម្មវិធីទិវាជាតិកម្ពុជា” អមព្រឹត្តិការណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ជប៉ុន


ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន ក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានរៀបចំ “កម្មវិធីទិវាជាតិកម្ពុជា” អមព្រឹត្តិការណ៍ពិពរណ័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ជប៉ុន។ 


កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម FUJII Hisayuki អនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងដោយមានការចូលរួមពីគណៈប្រតិភូអន្តរក្រសួងកម្ពុជា-ជប៉ុន តំណាងពន្លាជាតិ នៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូ បងប្អូនខ្មែររស់នៅប្រទេសជប៉ុន និងភ្ញៀវជាតិ-អន្តរជាតិ ប្រមាណ ៥០០នាក់។


“កម្មវិធីទិវាជាតិកម្ពុជា” រៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីបង្ហាញទៅកាន់ពិភពលោក នូវសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងសិល្បៈវប្បធម៌ដ៏ផូរផង់របស់កម្ពុជា និងបង្កើនកិត្តិនាមកម្ពុជាក្នុងឆាកអន្តរជាតិ ដោយក្នុងនោះ កម្ពុជា បានរៀបចំការសម្តែងផ្ទាំងទស្សនីយសិល្បៈជាច្រើនរួមមាន៖ របាំអប្សរា, ល្ខោនខោល, ឈុតឆាកគុជរី និងគុជរឹង្គ, របាំក្ងោកប៉ៃលីន, របាំព្រះស័ង្គ, របាំគោះត្រឡោក, កម្មវិធីក្បួនដង្ហែរ (National Day’s Parade) ពី The Grand Ring ឆ្ពោះទៅកាន់ពន្លាជាតិកម្ពុជា, កម្មវិធីចុះអនុស្សរណនៃការយោគយល់គ្នា, និងពិធីលៀងសាយភោជន៍អបអរសាទរកម្មវិធីទិវាជាតិកម្ពុជា ផងដែរ។


សូមគូសបញ្ជាក់ផងដែរថា ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ជប៉ុន ប្រព្រឹត្តទៅរយៈពេល ៦ខែគិតចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដែលក្នុងនោះ កម្ពុជាបានជ្រើសរើស “ប្រាសាទកោះកេរ” ជាស្នូលក្នុងការរៀបចំសាងសង់ពន្លាជាតិកម្ពុជា ដែលបច្ចុប្បន្នពន្លាជាតិបានទទួលភ្ញៀវជាតិ-ភ្ញៀវអន្តរជាតិចូលទស្សនាប្រមាណ ៨០០,០០០នាក់ ៕













































Previous Post Next Post