កាន់តែកក្រើក និងសប្បាយៗទៀតហើយជាមួយនឹងមហាព្រឹត្តិការណ៍ប្រគំតន្រ្តីអន្តរជាតិ K-POP ដ៏ធំនៅកម្ពុជារបស់ក្រុមតារាចម្រៀងនារី K-Pop ដ៏ល្បី 2NE1
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កាន់តែកក្រើក និងសប្បាយៗទៀតហើយជាមួយនឹងមហាព្រឹត្តិការណ៍ប្រគំតន្រ្តីអន្តរជាតិ K-POP ដ៏ធំនៅកម្ពុជារបស់ក្រុមតារាចម្រៀងនារី K-Pop ដ៏ល្បី 2NE1


ភ្នំពេញ៖
តបការគោរពអញ្ជើញពីអ្នករៀបចំកម្មវិធី ឯកឧត្តម ហួត ហាក់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលជួបសំណេះសំណាល និងស្វាគមន៏ការមកដល់របស់ក្រុមតារាចម្រៀងនារី K-Pop ដ៏ល្បីរបស់ពិភពលោក និងជា Queen of K-POP របស់កូរ៉េខាងត្បូងគឺក្រុម 2NE1 ដែលមកសម្តែងនៅក្នុងមហាព្រឹត្តការណ៍ប្រគំតន្រ្តីនៅកោះពេជ្រ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ។ 

តាមការរំពឹងទុករបស់អ្នករៀបចំកម្មវិធីព្រឹត្តការណ៏ប្រគំតន្រ្តីអន្តរជាតិដ៏ធំនេះ នឹងមានការចូលរួមពីអ្នកគាំទ្រ FAN មកពីគ្រប់ទិសទីនៃពិភពលោក និងទស្សនិកជនជាតិ និងអន្តរជាតិនៅកន្លែងផ្ទាល់រាប់ម៉ឺននាក់ និងតាមការផ្សាយបន្តផ្ទាល់រាប់លាននាក់ជុំវិញពិភពលោក។

ការរៀបចំព្រឹត្តការណ៍ប្រគំតន្រ្តីអន្តរជាតិសម្តែងដោយក្រុមតារាចម្រៀងដ៏ល្បីរបស់ពិភពលោក និងជា Queen of K-POP របស់កូរ៉េខាងត្បូងនាចំកណ្តាលបេះដូងនៃប្រទេសកម្ពុជា អាចបង្ហាញដល់ពិភពលោកថាកម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព ការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពោរពេញដោយយុវភាព និងជីវិតរសនិយម ព្រមទាំងមានសមត្ថភាពពេញលេញរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកបន្តបន្ទាប់ទៀត។

សូមចូលរួមទាំងអស់គ្នាផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ដើម្បីនាំពិភពលោកមកកម្ពុជាវិញ! ៕















Previous Post Next Post