រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗ ចំនួន២
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗ ចំនួន២


ភ្នំពេញ៖
នារសៀលថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗ ចំនួន២ ដូចខាងក្រោម៖


ទី១. ត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសេចក្ដីព្រាងចុងក្រោយនៃអនុក្រឹត្យស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីត្រៀមកិច្ចប្រជុំអន្ដរក្រសួងកម្រិតនយោបាយដឹកនាំដោយក្រសួងមុខងារសាធារណៈ។

ទី២. ត្រួតពិនិត្យរបាយការណ៍បូកសរុបផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយសារជំនន់ទឹកភ្លៀង ទឹកទន្លេមេគង្គ និងការដោះស្រាយបន្ទាន់ នៅតាមបណ្ដាខេត្តមួយចំនួន គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង លេខាធិការដ្ឋាននៃក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងអភិវឌ្ឍន៍ជនបទ និងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយនៃក្រសួងអភិវឌ្ឍន៍ជនបទ ៕










Previous Post Next Post