អភិបាលខេត្តតាកែវ ដាក់បទបញ្ជាឲ្យអភិបាលក្រុងស្រុក ស្រាវជ្រាវ និងទប់ស្កាត់ កុំឱ្យមានបទល្មើស ឆបោកតាមអនឡាញ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តតាកែវ ដាក់បទបញ្ជាឲ្យអភិបាលក្រុងស្រុក ស្រាវជ្រាវ និងទប់ស្កាត់ កុំឱ្យមានបទល្មើស ឆបោកតាមអនឡាញ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន


ភ្នំពេញ៖
ថ្លែងនៅក្នុងកិច្ចប្រជុំកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋានខេត្តតាកែវ នៅថ្ងៃចន្ទ ទី២១ ខែកក្ដដា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំ ដល់អភិបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបឱ្យបាន ចំពោះក្រុមជនខិលខូច ដែលលួចបើក ល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើសឆបោកនៅតាមអនឡាញ។


ឯកឧត្តម វ៉ី សំណាង បានសង្កត់ធ្ងន់ថា ប៉ុន្មានថ្ងៃនេះយើងឃើញអំពីការបង្ក្រាបបទល្មើស ឆបោកតាមអនឡាញ ជាច្រើនខេត្ត ដូច្នេះសូមឱ្យអាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ចត្រូវខិតខំស្រាវជ្រាវ និងទប់ស្កាត់កុំឱ្យមានជនឱកាសនិយម មកពួនសំងំរកស៊ីខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យសោះ។


ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្ថែមថា ការទប់ស្កាត់ការលេងលេងស៊ីសងខុសច្បាប់ តាមអន ឡាញនិងបទល្មើសឆបោកតាមឡនឡាញ វានឹងធ្វើឲ្យក្រុងស្រុកនីមួយៗកមានសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ល្អប្រសើរជាពិសេសវាក៍ និងបង្កើនភាពជឿជាក់របស់ក្រុមអ្នកវិនិយោទុន ឱ្យចូលមកបណ្ដាក់ទុន នៅក្នុងខេត្តរបស់យើង ឱ្យកាន់តែច្រើនដែលនឹងនាំឱ្យខេត្តតាកែវកាន់តែមានការអភិវឌ្ឍន៍ចម្រើនថែមទៀត ៕







Previous Post Next Post