ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹក ដោះស្រាយបញ្ហាប្រឈមនានា និងការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករ ក្នុងភូមិសាស្រ្តឃុំត្រពាំងជង និងឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
ផ្អែកតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងឱ្យដឹងថា ឆ្នាំនេះធ្វើបានជាង ១៤៧,០០០ហិចតា លើផែនការ ១៣៦,០០០ហិចតា គឺស្មើនឹង ១០៨ភាគរយ នៃផែនការឆ្នាំ២០២៥។ មួយវិញទៀត ឆ្នាំនេះផលប៉ះពាល់ដោយសារអាកាសធាតុ ឬសត្វល្អិតបំផ្លាញ គឺមានកម្រិតតិចតួចប៉ុណ្ណោះ ៕
















