ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ កីឡានាំមកនូវសុខភាព សាមគ្គីភាព ចៀសឆ្ងាយពីអំពើ អបាយគ្រឿងញៀន និងឧក្រិដ្ឋកម្ម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ កីឡានាំមកនូវសុខភាព សាមគ្គីភាព ចៀសឆ្ងាយពីអំពើ អបាយគ្រឿងញៀន និងឧក្រិដ្ឋកម្ម


ភ្នំពេញ៖
នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលលោករួមជាមួយនឹង លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី LOLC បើកព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ អិលអូអិលស៊ី សម្រាប់ឆ្នាំ ២០២៥ ក្របខណ្ឌ អិលអូអិលស៊ី ទូទាំងប្រទេស នៅមជ្ឈមណ្ឌលកីឡា AUPP (ឫស្សីកែវ)។ 


លោក សុខ វឿន បានមានប្រសាសន៍ទៅកាន់ក្រុមប្រកួត ដែលមកពីភូមិភាគរាជធានីភ្នំពេញនិងភូមិភាគសៀមរាបថា ការប្រកួតនេះគឺធ្វើឡើងក្នុងគោលបំណងឲ្យបុគ្គលិក អិលអូអិលស៊ី ទាំងអស់មានសុខភាពល្អ ស្មារតីគាំទ្រស្រលាញ់កីឡា ភាពជិតស្និត និងស្មារតីសាមគ្គីជាក្រុម រួមគ្នាធ្វើការដើម្បីរីកចម្រើនទៅមុខទាំងអស់គ្នា។ 


ឧត្តមសេនីយ៍ឯក លឹម តុងហួត បានមានប្រសាសន៍ប្រាប់ឲ្យដឹងដែរថាការប្រកួតកីឡាមានសារៈសំខាន់ខ្លាំងណាស់ហើយការចូលរួមលើកកម្ពស់វិស័យកីឡាគឺជាកាតព្វកិច្ច របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ដូចដែរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC Cambodia Plc បានកំពុងលើកកម្ពស់នាពេលនេះ និងសូមសំណូមពរដល់វិស័យឯកជនទាំងអស់ បំផុសឲ្យមានការចូលរួមលេងកីឡាទាំងអស់គ្នា "ប្រជាពលរដ្ឋម្នាក់កីឡាមួយប្រភេទ" ដើម្បីសុខភាពល្អ សាមគ្គីភាព ចៀសឆ្ងាយពីអំពើអបាយផ្សេងៗមានគ្រឿងញៀន និងឧក្រិដ្ឋកម្ម និងបន្តរួមគ្នាប្រើApp NoDrug ដើម្បីចំណេះដឹងនិងរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍។ ទាញយក: https://nodrugsnacd.com/download_kh ៕












Previous Post Next Post