ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានទទួលជួបទ្វេភាគីជាមួយ ឯកឧត្តម Dato' Sri Amran Mohamed Zin ឧត្តមមន្រ្តីអាស៊ានរបស់ម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ៕