ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំអាជ្ញាធរខេត្តឧត្តរមានជ័យ ចុះពិនិត្យអតីតយុទ្ធជន និងនិវត្តជនណាខ្វះខាត ដើម្បីដោះស្រាយការលំបាក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំអាជ្ញាធរខេត្តឧត្តរមានជ័យ ចុះពិនិត្យអតីតយុទ្ធជន និងនិវត្តជនណាខ្វះខាត ដើម្បីដោះស្រាយការលំបាក


ភ្នំពេញ៖
នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីអបអរសាទរ ទិវាសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា លើកទី១៨ និងពិធីសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តឧត្តរមានជ័យ។

ពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំ ស.អ.ក. និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានកិត្តិយស ស.អ.ក. ខេត្ត, លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក. ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាតំបន់ប្រតិបត្តិការសឹករងខេត្ត, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន សរុបចំនួន ៥០០នាក់។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពមកទល់ពេលបច្ចុប្បន្ន។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមើលឃើញថា អតីតយុទ្ធជន និងនិវត្តជន សុទ្ធតែជាអ្នកបានពលិកម្មជូនជាតិ និងប្រជាជនដូចគ្នា។ ដូចនេះ សម្តេចតេជោ ប្រធានសមាគម សម្រេចរៀបចំបញ្ជូលអតីតយុទ្ធជន និងនិវត្តជន មកក្រោមឆ័ត្រតែមួយ ក្រោមការដឹកនាំដោយផ្ទាល់សម្តេចតេជោ ហ៊ុន សែន ដែលនេះឆ្លុះបញ្ចាំងថា មន្រ្តីរាជការគ្រប់ប្រភេទមិនត្រូវបោះបង់ ឬទុកនៅដោយឡែកឡើយ។

ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ក្នុងមូលដ្ឋាន ចុះពិនិត្យមើលអតីតយុទ្ធជន និងនិវត្តជន ដែលជួបការខ្វះខាតពិតប្រាកដឱ្យទទួលបានការដោះស្រាយ តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា។

ចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល ៕




















Previous Post Next Post