ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំបច្ចេកទេស ត្រៀមចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំបច្ចេកទេស ត្រៀមចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល


ភ្នំពេញ៖
នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំ ស្តីពីកិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រៀមចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សា និងអង្គភាពសុខាភិបាលមូលដ្ឋាន។ កិច្ចប្រជុំនេះបានប្រពឹត្តទៅ នៅសាលប្រជុំ "តេជោ សន្តិភាព" ជាន់ទី២ នៃអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (សាលាភូមិន្ទរដ្ឋបាល) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរមុខងារសាធារណៈ តំណាងមន្ទីរអប់រំ យុវជន និងកីឡា តំណាងមន្ទីរសុខាភិបាល តំណាងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ ជាច្រើនរូប។

បន្ទាប់ពីបទបង្ហាញរបស់ ឯកឧត្ដម សយ រាសី អគ្គាធិការដ្ឋាននៃក្រសួងមុខងារសាធារណៈ ពាក់ព័ន្ធទៅនិងដំណើរការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈនិងអង្គភាពសុខាភិបាលមូលដ្ឋានរួចមក ឯកឧត្ដមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានមានប្រសាសន៍តម្រង់ទិសការពិភាក្សា និងការផ្ដល់ជាធាតុចូលសំខាន់ៗបន្ថែម ក៏ដូចជាយន្តការអនុវត្តនៅតាមកម្រិតអង្គភាពនីមួយៗ ជាដើម។ ទន្ទឹមនេះ ក៏មានការផ្ដល់ជាធាតុចូលសំខាន់ៗពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកអង្គប្រជុំផងដែរ។ ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងវិធានការគន្លឹះក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធ ចូលរួមសហការការងារនេះឱ្យទទួលបានជោគជ័យតាមការកំណត់របស់រដ្ឋាភិបាលហើយកិច្ចការងារនេះត្រូវទទួលខុសត្រូវរួមគ្នា។ ក្រសួងមុខងារសាធារណៈគ្រាន់តែជាសេនាធិការ ដែលឯកឧត្តម ឧបនាយករដ្ឋមន្រ្តី លោកដឹកនាំសម្របសម្រួលកិច្ចងារនេះជួយដល់ក្រសួង ស្ថាប័ន ឱ្យគ្រប់គ្រងមន្រ្តីរាជការឱ្យកាន់តែមានប្រសិទ្ធិភាព និងពង្រឹងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ៕





















Previous Post Next Post