ភ្នំពេញ៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់សេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននៃអគ្គនាយកដ្ឋានអធិការកិច្ច, ការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរអធិការកិច្ចរាជធានី-ខេត្ត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ, ប្រធានមន្ទីរអធិការកិច្ចរាជធានី ខេត្ត និងមន្ត្រីរាជការជាច្រើនរូបនៃក្រសួងអធិការកិច្ច នៅទីស្ដីការក្រសួង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំ ប្រធានមន្ទីរអធិការកិច្ចរាជធានី-ខេត្ត និងមន្រ្តីរាជការទាំងអស់ ត្រូវបន្តខិតខំអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួង ឱ្យសម្រេចបានសមិទ្ធផលជាបន្ដបន្ទាប់បន្ថែមទៀត ៕



















