ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា


ភ្នំពេញ៖
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរដ្ឋទូតត្រូវចប់អាណត្តិការទូតនៅកម្ពុជា។

នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មប្រកបដោយការតាំងចិត្តខ្ពស់ និងមានប្រសិទ្ធភាព ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ និងពង្រឹងចំណងមិត្តភាពជាប្រវត្តិសាស្រ្ដ និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងកម្ពុជា និងបារាំង។ 

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ជាពិសេសចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ដែលបានផ្តល់នូវកិច្ចសហការដ៏ជិតស្និទ្ធដល់រូបឯកឧត្តមផ្ទាល់ ក៏ដូចជាមន្រ្តីការទូតនៃស្ថានទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជាទាំងអស់ ក្នុងអំឡុងអាណត្តិការទូតរបស់ឯកឧត្តម។ 

បន្ទាប់ពីជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានរៀបចំអាហារពេលល្ងាចជូនជាកិត្តិយសដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីជាសក្ខីភាពនៃការកោតសរសើរ និងមិត្តភាពរវាងប្រទេសទាំងពីរ ៕







Previous Post Next Post