ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបពិភាក្សាអំពីការប្រារព្ធពិធីបុណ្យចូលព្រះវស្សានៅពេលខាងមុខជាមួយព្រះចៅអធិការវត្តច័ន្ទសូរិយា (ហៅវត្តក្រឡាញ់) នៅស្រុកកំពង់ត្រឡាច
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបពិភាក្សាអំពីការប្រារព្ធពិធីបុណ្យចូលព្រះវស្សានៅពេលខាងមុខជាមួយព្រះចៅអធិការវត្តច័ន្ទសូរិយា (ហៅវត្តក្រឡាញ់) នៅស្រុកកំពង់ត្រឡាច


ភ្នំពេញ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបពិភាក្សាជាមួយព្រះចៅអធិការវត្តច័ន្ទសូរិយា ស្ថិតនៅភូមិក្រឡាញ់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីជួបពិភាក្សាអំពីការប្រារព្ធពិធីបុណ្យចូលព្រះវស្សា ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។ 

ឆ្លៀតក្នុងនោះ ឯកឧត្តមបណ្ឌិត ក៏បានទូលប្រគេនព្រះចៅអធិការអំពីការធ្វើសកម្មភាពសប្បុរសធម៌ ជូនចំពោះគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងសូមឱ្យមានការចូលរួមចំណែកពីព្រះសង្ឃដើម្បីបានសកម្មភាពសប្បុរសធម៌ក្នុងព្រះព្រះពុទ្ធសាសនាផងដែរ។ 

បន្ថែមទៀតនោះ ឯកឧត្តមបណ្ឌិត បានទូលប្រគេនព្រះតេជគុណ អំពីគម្រោងបង្កើតមជ្ឈមណ្ឌលមើលថែចាស់ជរា ស្ថិតនៅភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច សម្រាប់ចាស់ជរាគ្មានទីពឹងមកស្នាក់អាស្រ័យ ដោយមានការមើលថែពីបុគ្គលិកប្រចាំការ ឬអ្នកស្ម័គ្រចិត្ត យុវជន សិស្សានុសិស្ស ព្រមទាំងមានការចុះពិនិត្យសុខភាពជាប្រចាំពីក្រុមមន្ត្រីសុខាភិបាលនៅក្នុងមូលដ្ឋានឃុំ-ស្រុក និងរៀងរាល់ថ្ងៃសីល មានការនិមន្តព្រះសង្ឃដើម្បីសមាទានសីលជូនលោកតា លោកយាយដែលស្នាក់នៅទីនោះផងដែរ។ សម្រាប់សាសនិកឥស្លាមវិញ ក៏បើកសិទ្ធិឱ្យមានការប្រតិបត្តិកិច្ចការសាសនារៀងៗខ្លួនដោយមិនមានការហាមប្រាមឡើយ។ 

ក្នុងឱកាសនោះ ព្រះចៅអធិការ បានមានសង្ឃដីកា ចំពោះការធ្វើសប្បុរសធម៌ជូនគ្រួសារដែលជួបការលំបាក វត្តច័ន្ទសូរិយា ក៏ធ្លាប់បានធ្វើជារឿយៗ ដោយមានការចែកជូននូវគ្រឿងឧបភោគបរិភោគមានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអុីវ ស្ករស និងសម្ភារៈប្រេីប្រាស់ជាច្រេីនទៀត។ ចំពោះគម្រោងសាងសង់មជ្ឈមណ្ឌលថែទាំចាស់ជរា ព្រះចៅអធិការរីករាយគាំទ្រនូវគម្រោងនេះដើម្បីបានជួយដល់ចាស់ជរាគ្មានទីពំនាក់អាស្រ័យ និងជួយសម្រាលទុក្ខលំបាក ដោយក្នុងព្រះពុទ្ធសាសនាគឺត្រូវការណាស់ការជួយបែបនេះ ត្បិតបានទទួលទាំងបុណ្យកុសល និងជាការជួយដល់សង្គមជាតិផងដែរ ៕







Previous Post Next Post