កំពត៖ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានដឹកនាំកិច្ចប្រជុំ ផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋានក្រុង.ស្រុកទាំង៩ និងមេបញ្ជាការគោលដៅទាំងអស់។
















