ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញរដ្ឋបាលក្រុង ស្រុក បន្តដោះស្រាយរាល់បញ្ហាសំណួរ និងសំណូមពរ ដែលមាននៅមូលដ្ឋាន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញរដ្ឋបាលក្រុង ស្រុក បន្តដោះស្រាយរាល់បញ្ហាសំណួរ និងសំណូមពរ ដែលមាននៅមូលដ្ឋាន


ភ្នំពេញ៖
ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់រដ្ឋបាលក្រុង ស្រុក ឱ្យអនុវត្តការងារដែលនៅសេសសល់ ព្រមទាំងបន្តដោះស្រាយរាល់បញ្ហាសំណួរ និងសំណូមពរ របស់ប្រជាំពលរដ្ឋ ដែលមាននៅមូលដ្ឋាន។


ការជំរុញរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក លី សារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។


ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជានាយក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត និង អភិបាល ក្រុង ស្រុក ដែលមានរបៀបវារៈចំនួន៣ ដោយពិនិត្យ ពិភាក្សា អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ពិនិត្យ ពិភាក្សា អនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប ពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើបញ្ជីសំណួរ-សំណូមពរ ទទួលបានតាមរយៈក្រុមការងារក្រុមប្រឹក្សា និងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត។


បន្ទាប់ពីអនុម័តលើរបៀបវារៈចំនួន៣ រួចមក អង្គប្រជុំក៏បានលើកអំពីបញ្ហាសំរាម និងបញ្ហារបាយការណ៍ដើម្បីយកមកកែសម្រួល។ លោក លី សាលី អភិបាលរងខេត្ត ក៏បានទទួលអំពីការស្នើរបស់ប្រធានក្រុមប្រឹក្សា ក៏ដូចជាអង្គប្រជុំ ដើម្បីយកកែសម្រួល និងអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។


ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត បានជម្រាបដល់អង្គប្រជុំផងដែរ អំពីកាសម្របសម្រួលបងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ដោយដឹកជញ្ជូនពីតាមច្រកព្រំដែនរហូតដល់គេហដ្ឋាន។ ម្យ៉ាងទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានធ្វើការសម្ភាសសួរដល់ពួកបងប្អូនអំពីការងារដែលបានអនុវត្តកន្លងនៅប្រទេសថៃ ដើម្បីផ្តល់ការងារនៅក្នុងស្រុក ហើយបងប្អូនមានភាពសប្បាយចិត្តអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។

 

ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្តដែលបានយកចិត្តទុកដាក់ក្នុងការសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ។ ទន្ទឹមនឹងនេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សា ក៏បានជំរុញដល់រដ្ឋបាលក្រុង ស្រុក ឱ្យអនុវត្តការងារដែលនៅសេសសល់ ព្រមទាំងបន្តដោះស្រាយរាល់បញ្ហាសំណួរ សំណូមពរដែលមាននៅមូលដ្ឋាន ៕













Previous Post Next Post