ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្តេជ្ញាចិត្តបន្តហការធ្វេីសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទ ឲ្យទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិយើង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្តេជ្ញាចិត្តបន្តហការធ្វេីសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទ ឲ្យទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិយើង


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបញ្ជាក់ថា កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបន្តប្តេជ្ញាចិត្តសហការជាមួយកងកម្លាំងចម្រុះ ធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅក្នុងរដូវបិទនេសាទនេះ ឲ្យទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិយើងទាំងមូល។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ក្នុងរយៈពេលជាង៥០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងរដូវបិទនេសាទនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយនឹងកម្លាំងចម្រុះ បង្ក្រាប និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ ដូចជារបាំងសាច់អួនខុសទំហំ និងប្រវែងកំណត់ និងរបាំស្បៃមុងដែលច្បាប់បានហាមឃាត់ដាច់ខាត បានប្រវែងប្រមាណជាង ៤៣គីឡូម៉ែត្រ ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនទៀត។ ប៉ុន្តែទោះបីជាកងកម្លាំងយើងធ្វើសកម្មភាពរៀងរាល់ថ្ងៃ តែក្រុមជនល្មើសមួយចំនួនតូច នៅតែបំពានលួចធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅតាមបណ្ដាកន្លែងមួយចំនួនក្នុងព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្មគ្រស្មាញ ដែលជាតំបន់ជម្រកត្រីពងកូន។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងការបន្តសហការជាមួយកងកម្លាំងចម្រុះ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ពិសេសក្នុងរដូវបិទនេសាទ ដែលជារដូវត្រីពងកូន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ដើម្បីធ្វើឲ្យធនធានមច្ឆជាតិរបស់យើងបានសម្បូរឡើងវិញ នឹងបានជាប្រយោជន៍សម្រាប់សង្គមជាតិយើងទាំងមូល ព្រមទាំងសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ៕











Previous Post Next Post