គណ:កម្មការទី៥ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យលើលទ្ធផលកិច្ចប្រជុំ AIPA Caucus លើកទី១៦ និងរបៀបវារ:មួយចំនួន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

គណ:កម្មការទី៥ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យលើលទ្ធផលកិច្ចប្រជុំ AIPA Caucus លើកទី១៦ និងរបៀបវារ:មួយចំនួន


ភ្នំពេញ៖
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណ:កម្មការដើម្បីពិនិត្យលើរបៀបវារ:មួយចំនួនជាពិសេសពិនិត្យលើលទ្ធផលកិច្ចប្រជុំ AIPA Caucus លើកទី១៦ ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណ:កម្មការទី៥ និងឯកឧត្តម លោកជំទាវជាក្រុមជំនួយការ លោក លោកស្រីជាមន្ត្រីបច្ចេកទេសមួយចំនួនផងដែរ ៕



















Previous Post Next Post