ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាកែសម្រួលលើប្រកាសអន្តរក្រសួងស្ដីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ក្នុងការចុះបញ្ជីដីធ្លី ជាមួយឯកឧត្តម ថេង ច័ន្ទចង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានចំណុះក្រសួងទាំងពីរ និងប្រធានមន្ទីរ ដ.ន.ស.ស. រាជធានីភ្នំពេញ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ៕













