ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមពីធីបុណ្យសពរបស់ ឧត្តមសេនីយ៍ឯក ដួង សំនៀង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមពីធីបុណ្យសពរបស់ ឧត្តមសេនីយ៍ឯក ដួង សំនៀង


ភ្នំពេញ៖
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥បានអញ្ជើញចូលរួមពីធីបុណ្យសពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិត នៅថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងបុព្វហេតុប្រយុទ្ធការពារបូរណភាពទឹកដី ពីការឈ្លានពានយ៉ាងកំរោល ឥតកេរ្តិ៍ខ្មាស និងអមនុស្សធម៌របស់កងទ័ពថៃឈ្លានពាន។ 

ឯកឧត្តម សួស យ៉ារ៉ា មានសេចក្តីរំជួលចិត្តជាអនេក និងសោកស្តាយយ៉ាងក្រៃលែង ពេលដែលបានទទួលដំណឹងពីមរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង។ 

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ឯកឧត្តមសូមចូលរួមសម្ដែងនូវសមានទុក្ខ ដ៏សែនក្រៀមក្រំ និងសោកស្តាយបំផុតជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់ស្វាមី ឪពុក បងប្រុស និងប្អូនប្រុស ជាទីគោរពស្រឡាញ់បំផុតសម្រាប់ក្រុមគ្រួសារ និងជាអ្នកមានគុណមួយរូបដែលតែងផ្តល់នូវភាពកក់ក្ដៅ និងព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង ហើយក៏ជាការបាត់បង់នូវវីរជនស្នេហាជាតិដ៏អង់អាច ក្លាហាន ចារទុកនូវគំរូវីរភាពដ៏ខ្ពង់ខ្ពស់ ដែលបានលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារបូរណភាពទឹកដី ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីរក្សាសេចក្តីសុខ ក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។ 

ឯកឧត្តម និងប្រជាជនខ្មែរទូទាំងប្រទេសនឹងគោរពចងចាំនូវមហាវីរភាពពលិកម្មការពារអធិបតេយ្យភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន ឯកឧត្តម សូមបានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ៕











Previous Post Next Post