អភិបាលខេត្តកំពង់ធំ៖ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃ និងផលិតផលកសិកម្ម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ធំ៖ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃ និងផលិតផលកសិកម្ម


ភ្នំពេញ៖ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉ូយ៉ាល់កំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំស្ដីពីប្រតិបត្តិការហិរញ្ញប្បទានខ្សែច្រវ៉ាក់តម្លៃកសិកម្ម ក្រោមក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ជាមួយឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកគម្រោង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ចនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងជាប្រធានអង្គភាពអនុវត្តគម្រោង និងលោកស្រី JYOTSANA VARMA ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលនេះ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងខ្សែច្រវាក់តម្លៃ និងផលិតផលកសិកម្មដែលមានលក្ខណៈប្រកួតប្រជែងដូចជាដំឡូងមី គ្រាប់ស្វាយចន្ទី បន្លែ និងការចិញ្ចឹមសត្វ ដែលស្របទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកស្ទួយផលិតកម្ម ស្វែងរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ។ គម្រោង ACSEP មិនត្រឹមតែផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបនោះទេ ថែមទាំងជួយលើកកម្ពស់ទំនាក់ទំនងទីផ្សារ ជាពិសេសគឺការរៀបចំប្រព័ន្ធដឹកជញ្ជូនពីកសិដ្ឋានផលិត ទៅកាន់ទីផ្សារទៀតផង ទំនាក់ទំនងទីផ្សារនេះ ពិតណាស់បានជួយឱ្យបងប្អូនប្រជាកសិករកាន់តែមានលទ្ធភាពក្នុងការចាប់ផ្តើមអាជីវកម្មថ្មី ឬពង្រីកអាជីវកម្មរបស់ខ្លួនបានកាន់តែប្រសើរឡើង។


ជាមួយគ្នានេះផងដែរ ឯកឧត្តម ម៉ី វ៉ាន់ បានបញ្ជាក់ថាក្រសួងទាំងបីរួមមាន (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ) កំពុងអនុវត្តគម្រោងដែលផ្តល់ហិរញ្ញប្បទានដោយធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ដែលមានឈ្មោះថា (គម្រោងប្រកួត ប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម) ដែលមានគោលបំណងពង្រឹងភាពប្រកួតប្រជែងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្ម (CAPs)។ ហើយគម្រោងនេះផ្តោតលើ៖ ១.ការសម្របសម្រួលលទ្ធភាពទទួលបានឥណទានសម្រាប់ សហគ្រាសកសិឧស្សាហកម្ម សហគមន៍កសិកម្ម និងកសិករ ចិញ្ចឹមមាន់ស្រុក, ២.ការលើកកម្ពស់ទំនាក់ទំនងទីផ្សារ និងលើកកម្ពស់សុវត្ថិភាព និងគុណភាពម្ហូបអាហារ និង៣.ធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ពីកសិដ្ឋានទៅទីផ្សារ។


ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបន្ថែមទៀតថាលក្ខណៈ វិនិច្ឆ័យជាក់លាក់តាមវិស័យ គឺសហគមន៍កសិកម្ម៖ ត្រូវមានវិញ្ញាបនបត្រចុះបញ្ជីសហគមន៍ កសិកម្មចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ សហគ្រាសកសិឧស្សាហកម្ម សកម្មភាពដែលបានពិចារណា៖ ផលិតកម្ម កិច្ចសន្យាកសិកម្ម ការគ្រប់គ្រងក្រោយការប្រមូលផល ការរក្សាទុកទិន្នផល ដំណើរការផលិត ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម ទីផ្សារនៃទំនិញកសិកម្ម ការផ្គត់ផ្គង់ធាតុចូល និងឧបករណ៍កសិកម្ម ការផ្តល់សេវាទាក់ទងនឹងកសិ-ឧស្សាហកម្មរួមទាំងការធ្វើតេស្តមន្ទីរពិសោធន៍ និងការបណ្តុះបណ្តាល។ កសិករចិញ្ចឹមមាន់ក្នុងស្រុក៖ ជាសមាជិកនៃសមាគមន៍កសិកម្ម ដែលបានចុះបញ្ជី ឬក្រុមកសិករដាំដុះដំណាំដែលបានជ្រើសរើសក្នុង គម្រោង និងជាអ្នកចិញ្ចឹមមាន់ស្រុកនៅក្នុងខេត្តគោលដៅរបស់គម្រោង ៕




















Previous Post Next Post