ក្រសួងការងារ លើកទឹកចិត្តដល់និស្សិតជ័យលាភីកម្មវិធីអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រី សម្រាប់ឆ្នាំ២០២៥-២០២៦ ឱ្យក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពលរបស់កម្ពុជាក្នុងយុគសម័យឌីជីថល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងការងារ លើកទឹកចិត្តដល់និស្សិតជ័យលាភីកម្មវិធីអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រី សម្រាប់ឆ្នាំ២០២៥-២០២៦ ឱ្យក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពលរបស់កម្ពុជាក្នុងយុគសម័យឌីជីថល


ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រី ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum របស់រដ្ឋាភិបាលនៃប្រទេសហុងគ្រី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ កម្រិតបរិញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៥។


ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គមនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ជូននិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលនៃប្រទេសហុងគ្រី អំពីបេសកកម្មរបស់ក្រសួងតាមរយៈការអនុវត្តគោលនយោបាយជាតិ ស្តីពីមុខរបរនិងការងារ និងគោលនយោបាយពាក់ព័ន្ធ ព្រមទាំងច្បាប់ស្តីពីការងារ ដែលជាការចូលរួមចំណែកក្នុងការកសាងមូលធនមនុស្សនៅកម្ពុជាស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។


ជាមួយគ្នានេះ លោកជំទាវបានរំលឹកអំពីតម្លៃនៃសន្តិភាពនៅកម្ពុជា និងមោទនភាពជាតិខ្មែរ ដោយបានផ្តាំផ្ញើដល់និស្សិតជ័យលាភីឱ្យមានភាពក្លាហានក្នុងការចូលរួមនិងថែរក្សាសាមគ្គីភាពជាតិខ្មែរ ទោះបីជានៅក្នុងប្រទេស ឬនៅបរទេសក៏ដោយ ដើម្បីបន្តផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្តពិត ប្រពៃណីដ៏ល្អ វប្បធម៌ដ៏ផូរផង់ និងវឌ្ឍនភាពសង្គមកម្ពុជាទៅកាន់ពិភពលោក សំដៅទាក់ទាញនូវការវិនិយោគបរទេសបន្ថែមទៀត។


បន្ថែមលើនេះ លោកជំទាវក៏បានលើកទឹកចិត្តដល់និស្សិតជ័យលាភីទាំងអស់ ត្រូវនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធពីបរទេសត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សកម្ពុជាប្រកបដោយថាមពល និងថាមវន្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា ជាពិសេស សម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ៕













Previous Post Next Post