ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញ និងដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់អោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយ លើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើងឲ្យដូចភ្លៀងរលឹម។
ជាក់ស្តែងនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ណុល តារា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស បានដឹកនាំក្រុមការងារអាវុធហត្ថ រួមនិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ (ស.ស.យ.ក. ខេត្តកំពង់ស្ពឺ) ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ធ្វើនៅសាលាវិទ្យាល័យ ហ៊ុន សែន បាត់ដឹង។ ដោយមានអញ្ជើញចូលរួមពីសំណាក់ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន១៦០៧នាក់ផងដែរ។
នាឱនោះដែរ លោកវរសេនីយ៍ទោ ណុល តារា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស រួមនិងក្រុមការងារបានធ្វើការណែនាំអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់សិស្សានុសិស្សទាំង សូមជៀសឲ្យឆ្ងាយពីគ្រឿង ចូរកុំចង់សាក កុំចង់ដឹងឲ្យជាមួយ និងគ្រឿងញៀនឲ្យសោះ ព្រោះថាយើងគឺចាយុវជនបន្តវេននាពេលអនាគត់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានច្រើន ធ្វើខ្លួនជាសិស្សល្អ កូនល្អដើម្បីគ្រួសារ និងសង្គមជាតិទាំងអស់គ្នា ៕



























