ឧបនាយករដ្ឋមន្ត្រី ស សុខា៖ កងកម្លាំងកម្ពុជា ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ដ៏សាមាន្យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្ត្រី ស សុខា៖ កងកម្លាំងកម្ពុជា ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ដ៏សាមាន្យ


ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ បានអះអាងថា កម្លាំងកងយោធពលខេមរភូមិន្ទនិងនគរបាលការពារព្រំដែន ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ដ៏សាមាន្យ


តាមរយៈបណ្ដាញឆាណែលតេឡេក្រាមផ្លូវការរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅថ្ងៃទី២៤ ខែកក្កដានេះ បានសរសេរយ៉ាងដូច្នេះថា៖ «ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ដ៏សាមាន្យ ដែលបើកការវាយប្រហារលើទីតាំងឈរជើងរបស់ខ្មែរ នៅប្រាសាទតាមាន់ធំប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងពង្រីកភូមិសាស្ត្រវាយប្រហារដល់តំបន់មុំបី ខេត្តព្រះវិហារ។ 


ក្រោមម្លប់ព្រះបារមី នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមគ្គុទេសក៍ដឹកនាំតម្រង់ទិសប្រកបដោយបទពិសោធជ្រៅជ្រះ និងបញ្ញាញាណប្រតិភាណដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ពួកយើងពិតជាមានទំនុកចិត្ត និងជឿជាក់ខ្ពស់ណាស់លើការដឹកនាំដ៏ស្វាហាប់វាងវៃរបស់សម្ដេចធិបតី និងភាពមោះមុតនៃកងកម្លាំងប្រដាប់អាវុធ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី។ 


យើងខ្ញុំសមរភូមិក្រោយនៅក្បែរបងៗសមរភូមិមុខជានិច្ច គាំទ្រលើកទឹកចិត្ត និងបួងសួងអស់បារមីគ្រប់ទិសទីឃុំគ្រងអភិបាលប្រកបដោយសុវត្ថិភាព យកឈ្នះលើមារសត្រូវកុំបីខាងឡើយ។ ទន្ទឹមនេះ សូមជនរួមជាតិនៅសមរភូមិក្រោយ រក្សាភាពស្ងាត់ស្ងៀមមានលំនឹងក្នុងចិត្ត និងសូមបន្តការងារក្នុងជីវភាពប្រចាំថ្ងៃជាប្រកតី តាមអនុសាសន៍សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃយើង។ សូមជនរួមជាតិ បន្តរួបរួមគ្នាជ្រោងឱ្យខ្ពស់ត្រដែតនូវ "ស្មារតីជាតិបេះដូងដើរក្នុងចង្វាក់ខ្មែរតែមួយ!" គាំទ្រនិងលើកទឹកចិត្តឱ្យបានសកម្មខ្លាំងក្លា តាមគ្រប់រូបភាពដល់កងកម្លាំងជាតិយើងនៅសមរភូមិ» ៕




Previous Post Next Post