ភ្នំពេញ៖ ក្រោយពីមានការប្រយុទ្ធគ្នាចាប់ពីម៉ោង ៨៖៤៦នាទីព្រឹកមិញនេះ ព័ត៌មានពីសមរភូមិបានឱ្យដឹងថា កងទ័ពថៃបានស្លាប់ និងរងរបួសជាច្រើននាក់ ខណៈកងទ័ពថៃមួយចំនួនទៀតបានរត់បាក់ស្បាត។
តាមប្រភពពីកងទ័ពជួរមុខ កម្លាំងកងទ័ពកម្ពុជាបានគ្រប់គ្រងបានទាំងស្រុងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីទាំងស្រុង ហើយកងទ័ពថៃបានបាក់ស្បាត និងបានរត់ចោលអាវុធយុទ្ធភណ្ឌរបស់ខ្លួន។ រហូតមកដល់ពេលនេះ កម្លាំងកងទ័ពកម្ពុជាបាននិងកំពុងបន្តគ្រប់គ្រងសមរភូមិទាំងស្រុង ៕

