ភ្នំពេញ៖ នារសៀលថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលការងារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ។
ការចុះត្រួតពិនិត្យនាឱកាសនេះ មានការចូលរួមពីលោកស្រីឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍, លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានជនបរទេស មិនមែនអន្តោប្រវេសន្ត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ និងក្រុមការងារពាក់ព័ន្ធទាំងអស់ បានបន្តចុះត្រួតពិនិត្យស្ថានីយ៍អ្នកដំណើរចូល-ចេញពីប្រទេស និងធ្វើតេស្តសាកល្បងនូវគ្រប់ប្រព័ន្ធទាំងអស់ដែលបានដាក់អោយដំណើរការ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ៕























