ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទាវ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព អនុសេនីយ៍ទោ ហេង តាំង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទាវ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព អនុសេនីយ៍ទោ ហេង តាំង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា


ភ្នំពេញ៖
នារសៀលថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំគណៈប្រតិភូក្រសួងរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងជាប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៩ នៃស្រុកសាមគ្គីមានជ័យ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព អនុសេនីយ៍ទោ ហេង តាំង បុគ្គលិកការិយាល័យទី១ កងពលតូចអន្តរាគមន៍លេខ១ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពីទ័ពឈ្លានពានសៀម។ 

ចូលរួមក្នុងឱកាសនោះ មានវត្តមានឯកឧត្ដម លោកជំទាវជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងព្រះសង្ឃលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករ។ 

គួររំលឹកជូនផងដែរថា អនុសេនីយ៍ទោ ហេង តាំង បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធភ្នំទ្រព្យ កាលពីថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៤៥ឆ្នាំ។ ពិធីបុណ្យឈាបនកិច្ចរបស់លោក ត្រូវបានប្រារព្ធនៅក្នុងវត្តក្បាលកោះ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ មរណភាពរបស់ អនុសេនីយ៍ទោ គឺជាការបាត់បង់នូវបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តមក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធតស៊ូជាមួយចោរឈ្លានពានសៀម ដើម្បីការពារបូរណភាពទឹកដី ប្រកបដោយឆន្ទៈ ដែលជាគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ប្រជាជន និងជាតិមាតុភូមិ។

ក្នុងឱកាសដ៏សែនវិយោគជាទីបំផុតនោះ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន និងគណៈប្រតិភូ បានសម្តែងនូវសមានទុក្ខជាពន្លឹកជាមួយក្រុមគ្រួសារនៃសព និងបានសម្ដែងនូវការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានធ្វើពលីកម្មអាយុជីវិតក្នុងបុព្វហេតុការពារប្រទេសជាតិ និងប្រជាជនកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្ដ្រី បាននាំយកបច្ច័យបុណ្យរបស់សម្តេចធិបតី និងអញ្ជើញដង្ហែសព ប្រទក្សិណបីជុំឈាបនដ្ឋាន ព្រមទាំងបានផ្ដល់កិត្ដិយសប្រទានភ្លើងបូជាសព តាមគន្លងប្រពៃណីខ្មែរ ដើម្បីជូនដំណើរដួងវិញ្ញាណក្ខន្ធរបស់ អនុសេនីយ៍ទោ ហេង តាំង ឱ្យបានទៅចាប់កំណើតនៅទីបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ ៕



































Previous Post Next Post