ឯកឧត្តម អឿង ចន្ថា ដឹកនាំកិច្ចប្រជុំស្ដីពីគម្រោងបង្កើនទំហំហិរញ្ញវត្ថុអាកាសធាតុសម្រាប់ការអនុវត្តប្រព័ន្ធកសិចំណីអាហារ ជាមួយតំណាងអង្គការស្បៀងនិងកសិកម្មសហប្រជាជាតិ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម អឿង ចន្ថា ដឹកនាំកិច្ចប្រជុំស្ដីពីគម្រោងបង្កើនទំហំហិរញ្ញវត្ថុអាកាសធាតុសម្រាប់ការអនុវត្តប្រព័ន្ធកសិចំណីអាហារ ជាមួយតំណាងអង្គការស្បៀងនិងកសិកម្មសហប្រជាជាតិ


ភ្នំពេញ៖
នាថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួង ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំមន្រ្តីជំនាញជាន់ខ្ពស់ជួបប្រជុំ និងពិភាក្សាការងារស្តីពីគម្រោងបង្កើនទំហំហិរញ្ញវត្ថុអាកាសធាតុសម្រាប់ការអនុវត្តប្រព័ន្ធកសិចំណីអាហារតាមរយៈមាត្រា៦ នៃកិច្ចព្រមព្រៀងប៉ារីស ជាមួយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ តំណាងដោយលោក Russell Martin Cullinane និងលោកស្រី Yunseul Lim អ្នកជំនាញអន្តរជាតិហិរញ្ញវត្ថុកាបូន ការប្រែប្រួលអាកាសធាតុ ភាពធន់ ដី និងទឹក។

សូមជម្រាបថា កិច្ចប្រជុំនាពេលនេះមានគោលបំណង គឺដើម្បីបង្ហាញណែនាំអំពីគម្រោង និងពិគ្រោះយោបល់ជាមួយក្រសួងធនធានទឹក និងឧតុនិយម លើការអភិវឌ្ឍផែនទីចង្អុលផ្លូវថ្នាក់ជាតិ សម្រាប់ការអនុវត្តប្រព័ន្ធចំណីអាហារតាមរយៈមាត្រា៦ នៃកិច្ចព្រមព្រៀងប៉ារីស និងប្រមូលធាតុចូលដើម្បីគាំទ្រដល់ការរៀបចំផែនការគម្រោង និងយុទ្ធសាស្ត្រកាត់បន្ថយកាបូនរយៈពេលវែង។

ឯកឧត្ដមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំបានផ្តោតការពិភាក្សាលើចំណុចសំខាន់ចំនួន ៤គឺ៖ ទី១).ការគាំទ្រដល់ការអភិវឌ្ឍផែនទីចង្អុលផ្លូវថ្នាក់ជាតិ សម្រាប់ការអនុវត្តប្រព័ន្ធចំណីអាហារតាមរយៈមាត្រា៦ នៅប្រទេសកម្ពុជា ឥណ្ឌា ហ្វីលីពីន និងវៀតណាម, ទី២).សិក្ខាសាលាថ្នាក់តំបន់ស្តីពីផែនទីចង្អុលផ្លូវ ដើម្បីគាំទ្រដល់ការរៀបចំផែនការគម្រោង និងយុទ្ធសាស្ត្រកាត់បន្ថយកាបូនរយៈពេលវែង, ទី៣).ការអភិវឌ្ឍផែនទីចង្អុលផ្លូវថ្នាក់ជាតិ សម្រាប់ការអនុវត្តប្រព័ន្ធចំណីអាហារតាមរយៈមាត្រា៦ នៅប្រទេសកម្ពុជា និងហ្វីលីពីន និងទី៤).ការរៀបចំសិក្ខាសាលាថ្នាក់ជាតិក្នុងប្រទេសគោលដៅនីមួយៗ ៕















Previous Post Next Post