ឯកឧត្តម វ៉ី សំណាង ចុះពិនិត្យមើលបេក្ខជនមកស្នើសុំដាក់ពាក្យប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តតាកែវ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម វ៉ី សំណាង ចុះពិនិត្យមើលបេក្ខជនមកស្នើសុំដាក់ពាក្យប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តតាកែវ


ភ្នំពេញ៖
នាព្រឹកថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យមើលបេក្ខជន មកស្នើសុំដាក់ពាក្យ ជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តតាកែវ។

សូមជម្រាបជូនដែរថា សម្រាប់ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្ត មាន មន្រ្តីពន្ធនាគារ ចំនួន ២៣រូប និងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ផ្នែកសុខាភិបាល សរុបចំនួន ៣នាក់ វេជ្ជបណ្ឌិត ១នាក់ និងគិលានុបដ្ឋាក ២នាក់។

ទីតាំងចែកពាក្យនៅ អតីតសណ្ឋាគារខេត្ត (អូតែលខេត្ត) ខាងជើងសាលាខេត្ត វេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលវេលាម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:៣០នាទី តាមកាលបរិច្ឆេទដូចខាងក្រោម៖ 
-ផ្ដល់ពាក្យ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥។
-ទទួលពាក្យ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ៕


























Previous Post Next Post