ភ្នំពេញ៖ នាថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំប្រតិភូចូលរួមវេទិកាអភិបាលកិច្ចអ៉ីនធឺណិតប្រចាំឆ្នាំ២០២៥ លើកទី២០ នៅទីក្រុង Lillestorm ប្រទេសណ័រវេស។ វេទិកានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធមកពីបណ្ដាប្រទេសនានា ដើម្បីយល់ដឹង និងពិភាក្សាអំពីអភិបាលកិច្ចទិន្នន័យ បញ្ញាសិប្បនិមិត្ត និងcyber sceurity។
ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ថ្នាក់ដឹកនាំមកពីចក្រភពអង់គ្លេស អូស្ត្រាលី លេខាធិការដ្ឋាន IGF និងAsia អំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ក.ប.ទ. និងភាគីពាក់ព័ន្ធលើ Eco-system governance ៕










