អភិបាលខេត្តកណ្ដាល ណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ត្រូវពិនិត្យ លើគំរោងអាទិភាពសំខាន់ៗ ដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកណ្ដាល ណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ត្រូវពិនិត្យ លើគំរោងអាទិភាពសំខាន់ៗ ដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន



ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបតម្រូវការគម្រោងសកម្មភាព និងចាត់អាទិភាព នៃកម្មវិធីវិនិយោគបីឆ្នាំ រំកិលខេត្ត២០២៦-២០២៨ របស់រដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ត្រូវធ្វើផែនការសកម្មភាព៣ឆ្នាំរំកិល ដោយពិនិត្យ និងលើកយកនូវគំរោងអាទិភាពសំខាន់ៗ ដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវរួមគ្នាពិនិត្យ ពិភាក្សាស្វែងរកបញ្ហាប្រឈមផ្សេងៗ យកមកដោះស្រាយអោយបានទាន់ពេលវេលា សំដៅធ្វើឱ្យគម្រោងដែលបានស្នើឡើងទទួលបានលទ្ធផលល្អ មានគុណភាពខ្ពស់ ប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 


ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា គំរោងដែលបានលេីកឡេីងក្នុងកិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងផ្តល់ឱកាសជូនសមាជិកអង្គប្រជុំ ចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែម ទៅលើចំនុចខ្វះខាត​ ដើម្បីបំពេញបន្ថែម ឱ្យកាន់តែមានភាពត្រឹមត្រូវ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ៕










Previous Post Next Post