រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យ ពង្រឹង និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខ ក្នុងមូលដ្ឋានសុខាភិបាលមណ្ឌលសុខភាពត្បែងមានជ័យ និងមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យ ពង្រឹង និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខ ក្នុងមូលដ្ឋានសុខាភិបាលមណ្ឌលសុខភាពត្បែងមានជ័យ និងមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ


ភ្នំពេញ៖
កាលពីល្ងាចថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពត្បែងមានជ័យ និងមន្ទីរពេទ្យ១៦មករា  ខេត្តព្រះវិហារ ដើម្បីពិនិត្យ ពង្រឹង និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខក្នុងមូលដ្ឋានសុខាភិបាល។


ក្នុងការចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខ និងណែនាំដល់មន្រ្តីសុខាភិបាល តម្កល់ការយកចិត្តទុកដាក់ខ្ពស់ លើការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ អនាម័យ ឥរិយាបថសុជីវធម៌ ក្រមសីលធម៌វិជ្ជាជីវៈ ភាពរួសរាយរាក់ទាក់ វិន័យការងារ ជាមួយជំហរទំនួលខុសត្រូវ រក្សាភាពជឿជាក់ពីប្រជាពលរដ្ឋ។ 


បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំឱ្យមន្រ្តីសុខាភិបាល បង្កើនការថែរក្សាទុកដាក់ឱសថ វ៉ាក់សាំង សម្ភារបរិក្ខារពេទ្យឱ្យបានគត់មុតត្រឹមត្រូវ និងកាន់តែព្យាយាមបង្កើនសកម្មភាពបម្រើការពិនិត្យនិងព្យាបាលជាប់ជាប្រចាំ ត្រៀមទទួលបងប្អូនអ្នកជំងឺ ក៏ដូចជាបងប្អូនដែលមកទទួលសេវាសុខភាពក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្ត។ លើសពីនេះទៀត ចំពោះមន្ទីរពេទ្យខេត្ត ត្រូវត្រៀមលក្ខណ:រួចជាស្រេចក្នុងការពិនិត្យ និងព្យាបាលករណីឈឺ របួស និងគ្រោះអាសន្នផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយប្រើប្រាស់យន្តការប្រសិទ្ធភាពសម្ពន្ធ័មេត្រីមន្ទីរពេទ្យជាតិ-ខេត្ត ទាំងសមត្ថភាពធនធានមនុស្ស ពិសេសទាំងសម្ភារបច្ចេកទេសចាំបាច់ ករណីបន្ទាន់។


ក្នុងដំណើរបេសកកម្មពិនិត្យ និងគាំទ្រសកម្មភាពដ៏មមាញឹកនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាល មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលកំពុងខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត បម្រើ និងផ្តល់ជូនសេវាថែទាំព្យាបាលសុខភាព ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយគុណភាព ប្រសិទ្ធភាព កិត្តិយស និងភាពថ្លៃថ្នូរគួរជាទីកក់ក្តៅ ៕






























Previous Post Next Post