រដ្ឋមន្ត្រីសុខាភិបាល ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលប្រចាំការនៅស្តង់សង្គ្រោះបឋម នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីសុខាភិបាល ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលប្រចាំការនៅស្តង់សង្គ្រោះបឋម នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ


ភ្នំពេញ៖
ឆ្លៀតក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម កាលពីល្ងាចថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមដំណើរដោយឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលប្រចាំការនៅស្តង់សង្គ្រោះបឋម នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម នៅស្រុកគូលែន ខេត្តព្រះវិហារ។


ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងអារម្មណ៍សប្បាយរីករាយក្រៃលែង ដែលបានឃើញបងប្អូនប្រជាពលរដ្ឋមានការជឿជាក់ លើការបម្រើសេវាព្យាបាលរបស់មន្រ្តី និងបុគ្គលិកសុខាភិបាល ដែលបម្រើការងារនៅទីនោះ ដោយមកទទួលសេវាយ៉ាងច្រើនកុះករ។ 


ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ក្រុមគ្រូពេទ្យ បន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងស្មារតីក្រមសីលធម៌វិជ្ជាជីវៈបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារជាពិសេសស្រ្តីមានផ្ទៃពោះ ចាស់ជរា ជនពិការ និងកុមារ។ មន្ទីរសុខាភិបាល បន្តពិនិត្យពីបញ្ហាសុខភាពសាធារណៈជាប់ជាប្រចាំ ដោយត្រូវបាញ់ថ្នាំសម្លាប់មូស លើកកម្ពស់ការអប់រំសុខភាព ជាពិសេសលើជំងឺឆ្លងនានា ធានាយ៉ាងណាលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ៕


















Previous Post Next Post