ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបន្ដនាំស្បៀងអាហារជាលើកទី២ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់កម្លាំងនគរបាលឈរជើងនៅសមរភូមិមុខព្រំដែនកម្ពុជា-ថៃ ដើម្បីផ្គង់ផ្គត់តម្រូវការប្រចាំថ្ងៃ។
ស្បៀងអាហារដែលឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ចាត់លោកឧត្តមសេនីយ៍ទោ ហួត សុធី នាំយកទៅឧបត្ថម្ភកម្លាំងឈរជើងនៅសមរភូមិមុខ គឺ៖ សាច់ក្រក ចំនួន ៥០០គីឡូក្រាម, សាច់ជ្រូក ២៥០គីឡូក្រាម និងសាច់គោ ២៥០គីឡូក្រាម។
ក្នុងនោះត្រូវបានបែងចែកទៅ វរនគរបាលការពារព្រំដែនគោកលេខ៧០២ ចំនួន ១០០គីឡូក្រាម, វរនគរបាលការពារព្រំដែនគោកលេខ៩០៥ ចំនួន ១០០គីឡូក្រាម និងទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៤ ចំនួន ៣០០គីឡូក្រាម។
សូមជម្រាបថា៖ នេះជាលើកទី២ ហើយដែលឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ចាត់តំណាងនាំយកស្បៀងអាហារឧបត្ថម្ភដល់កម្លាំងនគរបាលជួរមុខ ដែលកាលពីលើកទី១ បាននាំយកសាច់ក្រក សាច់ជ្រូកចំនួន ៥០០គីឡូក្រាម និងត្រីងៀតចំនួន ៥០០គីឡូក្រាម ដើម្បីបែងចែកដល់វរនគរបាលការពារព្រំដែនគោក ៕









