ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បញ្ជាក់ជូនគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ីអំពីស្ថិរភាព និងឱកាសវិនិយោគនៅកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បញ្ជាក់ជូនគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ីអំពីស្ថិរភាព និងឱកាសវិនិយោគនៅកម្ពុជា


ភ្នំពេញ៖
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធុរកិច្ចម៉ាឡេស៊ី ដឹកនាំដោយ Dato' Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា ដើម្បីពីភាក្សាអំពីឱកាសវិនិយោគ និងការពង្រឹងភាពជាដៃគូធុរកិច្ចរវាងប្រទេសទាំងពីរ។


គណៈប្រតិភូរួមមានតំណាងមកពីសមាគមធុរកិច្ចម៉ាឡេស៊ីចំនួ២០ ក្នុងវិស័យចម្រុះ ដូចជាសំណង់ គ្រឿងម៉ាស៊ីន គ្រឿងសង្ហារិម បច្ចេកវិទ្យា និងបរិក្ខារវេជ្ជសាស្ត្រ បដិសណ្ឋារកិច្ច និងវិស័យកម្មន្តសាលជាដើម។

នៅក្នុងជំនួបនេះ Dato' Sri Dr. Ricky Yaw បានលើកឡើងថា៖ “គោលដៅនៃបេសកកម្មរបស់គណៈប្រតិភូគឺលើកទឹកចិត្តអ្នកវិនិយោគម៉ាឡេស៊ីឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក៏អាចសម្របសម្រួលដល់សហគ្រាសកម្ពុជាក្នុងការស្វែងរកឱកាសនៅក្នុងប្រទេសម៉ាឡេស៊ី និងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា” ៕












Previous Post Next Post