ឯកឧត្តម សុខ ពុទ្ធិវុធ៖ សាមគ្គីភាព និងឯកភាព ក្នុងមហាគ្រួសារខ្មែរជាពិសេសយុវជន គឺដេីម្បីចូលរួមក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សុខ ពុទ្ធិវុធ៖ សាមគ្គីភាព និងឯកភាព ក្នុងមហាគ្រួសារខ្មែរជាពិសេសយុវជន គឺដេីម្បីចូលរួមក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ


ភ្នំពេញ៖
នាថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការ ស.ស.យ.ក. ខេត្តតាកែវ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការខេត្ត ក្រុង ស្រុក ក្រុមការងារបម្រេីការនៅតាមមន្ទីរអង្គភាព និងសមាជិកតាមឃុំ សង្កាត់ សរុបប្រមាណជាង៥០០នាក់ ដើម្បីតម្រង់ទិសដៅការងារឱ្យស្របនឹងសភាពការណ៍និងការណែនាំថ្មីៗពីគណៈកម្មាធិការកណ្ដាល ស.ស.យ.ក.។ 

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសាមគ្គីភាព និងឯកភាព ក្នុងមហាគ្រួសារខ្មែរជាពិសេសយុវជន ដេីម្បីចូលរួមក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ 

ទន្ទឹមនេះ ឯកឧត្តមប្រធាន ក៏បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវទាំងអស់ ត្រូវរៀបចំផែនការឱ្យបានហ្មត់ចត់ដេីម្បីឱ្យសកម្មភាពរបស់យេីងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសត្រូវរៀបចំពង្រឹងស្ថាប័ន របស់ខ្លួនឱ្យបានរឹងម៉ាំ ទាំងរចនាសម្ព័ន្ធ និងធនធានមនុស្សឱ្យបានកាន់តែច្បាស់លាស់បន្ថែមទៀត ព្រមទាំងជំរុញដល់យុវជន ខិតខំអភិវឌ្ឍន៍ខ្លួនដេីម្បីចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលសម្រេចបាននូវចក្ខុវិស័យសហសម័យកម្ពុជាឆ្នាំ២០៥០ ៕


















Previous Post Next Post