ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ដោយមានវត្តមានចូលរួមដោយឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មអន្តរជាតិ លោកអគ្គនាយករង និងមន្រ្តីពាក់ព័ន្ធរបស់នាយកដ្ឋាន។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីជំរុញការអនុវត្តសកម្មភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព សំដៅជំរុញដល់ការធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចសកល តាមរយៈការធ្វើពិពិធកម្មទីផ្សារ និងការពង្រឹងទីផ្សារដែលមានស្រាប់ ជាពិសេសជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗនៅតំបន់អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក ៕






