ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់នាយកដ្ឋានបណ្ដុះបណ្ដាល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់នាយកដ្ឋានបណ្ដុះបណ្ដាល


ភ្នំពេញ៖
នាព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម គង់ វីរៈ អនុរដ្ឋលេខាធិការ លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ។

បន្ទាប់ពីបានស្ដាប់នូវបទបង្ហាញស្ដីពីរបាយការណ៍បូកសរុបលទ្ធផលឆមាសទី១ ឆ្នាំ២០២៥ របស់នាយកដ្ឋានរួចមក ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃនាយកដ្ឋាន រហូតសម្រេចបានសមិទ្ធផលការងារគួរជាទីមោទនៈ។ 

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុក ពញ្ញា បានផ្ដល់អនុសាសន៍មួយចំនួនដែលជាការតម្រង់ទិសការងារ ជូននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីបន្តអនុវត្តការងារប្រកបដោយបុរេសកម្ម អន្តរសកម្ម និងកាន់តែសកម្ម សំដៅធានាសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក ឆ្លើយតបទៅនឹងសិមទ្ធកម្មការងាររបស់នាយកដ្ឋាន ៕








Previous Post Next Post