ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥៖ សមិទ្ធិផលថ្មីបន្ថែមសំដៅជួយជំរុញឌីជីថលលូបនីយកម្មក្នុងវិស័យទេសចរណ៍តាមរយៈការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ (Smart Tourism Development)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥៖ សមិទ្ធិផលថ្មីបន្ថែមសំដៅជួយជំរុញឌីជីថលលូបនីយកម្មក្នុងវិស័យទេសចរណ៍តាមរយៈការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ (Smart Tourism Development)


ភ្នំពេញ៖
នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន HEILONGJIANG PROVINCE MAIKU INFORMATION TECHNOLOGY CO., LTD. ដោយមានឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក LI Tao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HEILONGJIANG PROVINCE MAIKU INFORMATION TECHNOLOGY CO., LTD. ជាហត្ថលេខីលើអនុស្សរណៈនៃការយោគយល់នេះ ដែលផ្តោតសំខាន់លើការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីអភិវឌ្ឍប្រព័ន្ធថ្នាលឌីជីថលសម្រាប់ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជួយគាំទ្រអភិវឌ្ឍ Smart Tourism Cambodia Ecosystem ការបង្កើត និងគ្រប់គ្រង Tourism Satellite Accounts, Tourism Data Platform ព្រមទាំង Smart Tourism Dashboard សម្រាប់តាមដានប្រតិបត្តិការ និងសកម្មភាពទេសចរណ៍ប្រចាំថ្ងៃ ការអភិវឌ្ឍធនធានមនុស្ស សម្រាប់ប្រើប្រាស់ និងបម្រើការងារនៅក្រសួងទេសចរណ៍។សូមបញ្ជាក់ជូនថានេះជាអនុស្សរណៈនៃការយោគយល់គ្នាថ្មីទី២ ដែលបានចុះក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហេរ៉ុងជាំង ៕




Previous Post Next Post