លោក ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែមិថុនា និងលើកទិសដៅខែកក្កដា ឆ្នាំ២០២៥......
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែមិថុនា និងលើកទិសដៅខែកក្កដា ឆ្នាំ២០២៥......

កំពង់ស្ពឺ, ព្រឹកថ្ងៃអាទិត្យ ៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ 

..................................

លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្សប្រជាជនកម្ពុជាប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ស្ថិតនៅសាលប្រជុំធំមន្ទីរបក្សខេត្តកំពង់ស្ពឺ ។

កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឯកឧត្តមអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ត លោក លោកស្រី ប្រធាន អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំ-សង្កាត់...។

នាឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ត ក៏បានលើកឡើងពីសមទ្ធិផលការងារដែលសម្រេចបានក្នុងខែមិថុនាកន្លងទៅ លទ្ធិផលទាំងនេះបានមកដោយសារការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិការ នៃគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នាផងដែរ ។

ជាចុងក្រោយក្រោយ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ត បានដាក់ចេញនូវផែនការ ដែលជាទិសដៅការងារសម្រាប់ខែកក្កដា ឆ្នាំ២០២៥ ដើម្បីវឌ្ឍនភាពការងារគណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០២៧ នាពេលខាងមុខនេះ៕

#ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកថ្ពង 

#ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង













Previous Post Next Post