ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥)


ភ្នំពេញ៖
នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រី សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំក្នុងស្រុកកោះធំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ គឺជាថ្ងៃគម្រប់ខួប ៧៤ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) ដែលនៅគ្រាដំបូងមានឈ្មោះថាបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលមានប្រភពចេញពីចលនាតស៊ូស្នេហា ជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងរបបអាណានិគមនិយមបារាំង ដើម្បីឯករាជ្យជាតិ បានផ្សារភ្ជាប់ខ្លួនយ៉ាងជិតស្និទ្ធជាមួយជោគវាសនារបស់ជាតិ និងប្រជាជនតាំងពីពេលបង្កើតរហូតដល់បច្ចុប្បន្ននេះ អត្ថន័យនៃការបង្កើត គណបក្ស និងស្នាដៃបក្ស ពិសេសប្រវត្តិ នៃការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ទឹកភ្នែក និងឈាម ដែលក្នុងនោះបានកត់ត្រានូវការតស៊ូ និងការលះបង់របស់ថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ និងប្រជាពលរដ្ឋខ្មែរដែលជាគុណសម្បត្តិមិនអាចកាត់ថ្លៃបាន។

ថ្លែងក្នុងអង្គពិធី ឯកឧត្តម ប៉េង ពោធិ៍នា មានក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីអបអរសាទរ “ខួបលើកទី ៧៤ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា” និងសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម ពិធីនាពេលនេះ។ 

ឯកឧត្តមក៏បានលើកឡើងពីបញ្ហា និងសកម្មភាពនានា ឍដែលទាក់ទងនឹង បញ្ហាជម្លោះព្រំដែនរវាងថៃ-កម្ពុជា ដោយស្មើសុំឲ្យបងប្អូន ក្មួយៗទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយរាជរដ្ឋាភិបាលនឹងព្យាយាមដោះស្រាយឱ្យអស់លទ្ធភាព និងមិនរុញច្រានប្រទេស ឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមនោះឡើយ។ យើងត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីទប់ស្កាត់ និងបំផ្លាញមហិច្ឆតានយោបាយរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងយកបញ្ហាព្រំដែនជារបៀបវារៈបម្រើ នយោបាយទុច្ចរិតរបស់ខ្លួន។ សូមជឿជាក់លើការដឹកនាំរបស់សម្តេច ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស របស់យើង។ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននិងកំពុងការពារនូវអធិបតេយ្យជាតិ និងបូរណភាពទឹកដី ឆ្លើយតបទៅនឹងការឈ្លានពាន ដោយពង្រឹងកងទ័ពនៅសមរភូមិ និងអាវុធយុទ្ធភណ្ឌ ដោយមិនអនុញ្ញាតឱ្យមានការរំលោភបំពានក្នុងឋានៈជារដ្ឋឯករាជស្មើមុខស្មើមាត់ក្នុងតំបន់ និងលើឆាកអន្តរជាតិ។ 

ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានណែនាំឲ្យមន្ត្រីគណបក្សតាមមូលដ្ឋាន ក្រុមការងារចុះមូលដ្ឋានឃុំទាំងអស់ ក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលវិល ត្រឡប់ពីប្រទេសថៃមកមូលដ្ឋានស្រុកកំណើតប្រសិនបើមាន ដោយដោះស្រាយ ចំពោះមុខនូវអ្វីដែលជាលទ្ធភាពរបស់ខ្លួន ដើម្បីពួកគាត់ទទួលបាននូវភាពកក់ក្តៅ និងទទូចឲ្យមន្ត្រីគណបក្សគ្រប់ៗរូប ខិតខំលើកកម្ពស់ផលប្រយោជន៍ របស់ប្រជាជន ធ្វើអំពើល្អជាមួយប្រជាជន បន្តពង្រឹងប្រៀបឧត្តមភាពរបស់គណបក្ស ក្នុងដំណើរឆ្ពោះទៅដណ្តើមជោគជ័យកាន់តែធំធេងថែមទៀតនាពេលអនាគត ៕


















Previous Post Next Post