សមាគម អ.ម.ត និងសាកលវិទ្យាល័យ Concordia នៃប្រទេសកាណាដា ចុះអនុស្សរណៈយោគយល់គ្នា ជួយជ្រោមជ្រែងនិស្សិតខ្មែរបន្តការសិក្សាថ្នាក់បណ្ឌិត (PhD)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សមាគម អ.ម.ត និងសាកលវិទ្យាល័យ Concordia នៃប្រទេសកាណាដា ចុះអនុស្សរណៈយោគយល់គ្នា ជួយជ្រោមជ្រែងនិស្សិតខ្មែរបន្តការសិក្សាថ្នាក់បណ្ឌិត (PhD)


ភ្នំពេញ៖
នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និង លោក William Cheaib អនុប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Concordia University ប្រទេសកាណាដា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាប្រវត្តិសាស្ត្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងបើកឱកាសជូននិស្សិតកម្ពុជាដែលមានសមត្ថភាព ឈានទៅបន្តការសិក្សាថ្នាក់បណ្ឌិត (PhD) នៅគ្រឹះស្ថានឧត្តមសិក្សាឈានមុខមួយនេះ។

សមិទ្ធផលដ៏វិសេសវិសាលនេះ គឺជាស្ពានចម្លងបញ្ញាដ៏រឹងមាំមួយទៀតរបស់សមាគម អ.ម.ត ក្នុងការពង្រីកបណ្តាញដៃគូយុទ្ធសាស្ត្រអន្តរជាតិ ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ទទួលបានការស្រាវជ្រាវ ចំណេះដឹង និងជំនាញឯកទេសកម្រិតខ្ពស់ពីប្រទេសកាណាដា។ ការវិនិយោគលើបញ្ញាញាណនាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏មានអានុភាពក្នុងការកសាង «មូលធនមនុស្សប្រកបដោយសក្តានុពលខ្ពស់» ស្របតាមចក្ខុវិស័យដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ៕























Previous Post Next Post