ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ លើកទី៤ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ”
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ លើកទី៤ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ”


ភ្នំពេញ៖
នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ លើកទី៤ ក្រោមប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានបទ «រួមគ្នាផលិត, រួមគ្នាប្រើផលិតផលជាតិ» មានន័យថា រោងចក្រ-សហគ្រាសក្នុងស្រុក ត្រូវរួមគ្នាផលិត និង ផ្គត់ផ្គង់ផលិតផលឱ្យបានច្រើន ប្រកបដោយគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ ជាពិសេស ប្រើប្រាស់ធនធាន និង វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព, ម៉្យាង និង ម៉្យាងទៀត, អ្នកប្រើប្រាស់ក្នុងស្រុក, ទាំងគេហជន និង រោងចក្រ-សហគ្រាស, ត្រូវផ្តល់អាទិភាពខ្ពស់ចំពោះផលិតផលក្នុងស្រុក ដើម្បីជំរុញសមត្ថភាពផលិតកម្ម, បង្កើនតម្លៃបន្ថែម, និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិជារួម។

រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជន ជាពិសេស សហគ្រាសធុនមីក្រូ តូច និងមធ្យម ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ, បង្កើនចំណូលគ្រួសារ, លើកកម្ពស់ផលិតកម្ម និង តម្លៃបន្ថែមក្នុងស្រុក, ជំរុញសហគ្រិនភាព និង នវានុវត្តន៍, និង ពង្រឹងភាពធន់ និង បរិយាប័ន្ន នៃសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «សហគ្រាសធុនមីក្រូ តូច និងមធ្យម មានខ្លួនតូច ប៉ុន្តែមានតួនាទីធំក្នុងការពង្រឹងភាពរឹងមាំ នៃសេដ្ឋកិច្ចគ្រួសារ, សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិទាំងមូល»។

ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញការផលិត និងការប្រើប្រាស់ផលិតផលជាតិ ព្រមទាំងបង្កើតឱកាសអាជីវកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) បង្ហាញស្នាដៃ ផលិតផលសម្រេច សេវាកម្ម និងការច្នៃប្រឌិតថ្មីៗរបស់ផលិតករខ្មែរមកពីគ្រប់ទិសទីទូទាំងប្រទេស ៕



























Previous Post Next Post