ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបិទសន្និសីទអន្តរជាតិស្ដីពី «ការប្រយុទ្ធប្រឆាំងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS 2026)»
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបិទសន្និសីទអន្តរជាតិស្ដីពី «ការប្រយុទ្ធប្រឆាំងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS 2026)»


ភ្នំពេញ៖
នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និសីទអន្តរជាតិស្ដីពី «ការប្រយុទ្ធប្រឆាំងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS 2026)» ក្រោមអធិបតីភាព ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សន្និសីទអន្តរជាតិ ICCOS បានធ្វើឡើងនៅក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅសណ្ឋាគារ សូហ្វីតែល ភូគាត្រា ភ្នំពេញ។

ពិធីបើកសន្និសីទអន្តរជាតិ ICCOS បានធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាលមកពីបណ្ដាប្រទេសចំនួន២៧, ថ្នាក់ដឹកនាំអង្គការអន្តរជាតិធំៗចំនួន៧ និងមានអ្នកចូលរួមប្រមាណ ១.០០០នាក់។

ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិ ICCOS របស់កម្ពុជា គឺជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន សេដ្ឋកិច្ច សន្តិសុខ និងសង្គមនៅក្នុងបណ្ដាប្រទេសជាច្រើន។ 

រាជកម្ពុជាប្ដេជ្ញាពេញលេញក្នុងការចាត់វិធានការឥតឈប់ឈរ ចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងបង្កើតកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកជាមួយបណ្ដាប្រទេសជាដៃគូ ប្រកបដោយសមភាពអធិបតេយ្យភាព និងគណនេយ្យភាពរួម ៕









Previous Post Next Post