ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្តាប់របាយការណ៍ស្តីពីការងារ Hotline របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្តាប់របាយការណ៍ស្តីពីការងារ Hotline របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍


ភ្នំពេញ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្តាប់របាយការណ៍ស្តីពីការងារ Hotline របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

​ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ បានលើកឡើងអំពីលទ្ធផលការងារ និងសំណូមពរនានាពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ Hotline ដែលបានអនុវត្តនាពេលកន្លងមក ព្រមទាំងការត្រៀមលក្ខណៈអនុវត្តការទទួលពាក្យបណ្តឹងតាមប្រអប់សំបុត្រអេឡិចត្រូនិក (E-mail/Inbox)។ 
​
ជាកិច្ចបន្ត អង្គប្រជុំបានពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមទាក់ទងនឹងប្រព័ន្ធបច្ចេកទេស ព្រមទាំងមតិយោបល់ និងសំណូមពរមួយចំនួនដើម្បីកែលម្អការងារ។

​ជាមួយគ្នានេះ ឯកឧត្តម អគ្គនាយករង ក៏បានពាំនាំនូវប្រសាសន៍កោតសរសើរ និងថ្លែងអរគុណពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជូនចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមសហការឆ្លើយតប និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ និងជនបរទេសទាំងក្នុង និងក្រៅប្រទេស ដែលបានទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline នាពេលកន្លងមក។

​ជាទីបញ្ចប់ ឯកឧត្តម អគ្គនាយករង បានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមការងារបន្តពង្រឹងកិច្ចសហការ បង្កើនការយកចិត្តទុកដាក់ទទួលទូរសព្ទឱ្យបានទាន់ពេលវេលា និងផ្លាស់ប្តូរបទពិសោធន៍ការងាររវាងគ្នាទៅវិញទៅមក ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត ៕

















Previous Post Next Post