ឯកឧត្តម វង សូត លើកទឹកចិត្តសិស្សានុសិស្សឱ្យចាប់យកជំនាញវិជ្ជាជីវៈ ដើម្បីបង្កើតមុខរបរ និងលើកស្ទួយជីវភាពគ្រួសារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម វង សូត លើកទឹកចិត្តសិស្សានុសិស្សឱ្យចាប់យកជំនាញវិជ្ជាជីវៈ ដើម្បីបង្កើតមុខរបរ និងលើកស្ទួយជីវភាពគ្រួសារ


ព្រៃវែង៖
ឯកឧត្តម​ វង​ សូត្រ​ អនុប្រធានទី២រដ្ឋសភា​ បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឱ្យសម្លឹងមើលឱកាសនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចាប់យកជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង និងឈានទៅបង្កើតមុខរបរ សំដៅលើកស្ទួយជីវភាពគ្រួសារ។

ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ជាពិសេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានជំនាញច្បាស់លាស់ ក្នុងរយៈពេលខ្លី​ ដើម្បីចាប់យមុខរបរ បង្កើតចំណូលអាចកម្ពស់ជីវភាពគ្រួសារ​ និងសេដ្ឋកិច្ចជាតិ។ 

អនុសាសន៍ដ៏មានសារសំខាន់នេះ​ បានធ្វើឡើង​ក្នុងឱកាសដែល​ ឯកឧត្តម​ជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ មកពីវិទ្យាល័យជាច ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង​ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ៕
Previous Post Next Post