ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ៖ សុខភាព សុវត្ថិភាព និងអាយុជីវិតរបស់កម្មករនិយោជិត គឺជាធនធានដ៏មានតម្លៃបំផុតសម្រាប់រោងចក្រ សហគ្រាស និងសង្គមជាតិ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ៖ សុខភាព សុវត្ថិភាព និងអាយុជីវិតរបស់កម្មករនិយោជិត គឺជាធនធានដ៏មានតម្លៃបំផុតសម្រាប់រោងចក្រ សហគ្រាស និងសង្គមជាតិ


ភ្នំពេញ៖
សុខភាព សុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនកម្មករនិយោជិត គឺជាធនធានដ៏មានតម្លៃបំផុតសម្រាប់រោងចក្រ សហគ្រាស និងសង្គមជាតិទាំងមូល។ ផ្ទុយទៅវិញ គ្រោះថ្នាក់ចរាចរណ៍នៅតែជាប្រភពហានិភ័យ និងជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដែលជះឥទ្ធិពលអវិជ្ជមានដល់សុភមង្គលគ្រួសារ ផលិតភាពការងារ និងស្ថិរភាពសេដ្ឋកិច្ច។ 

នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី "ការបង្កើត និងអនុវត្តគោលនយោបាយកម្រិតរោងចក្រស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក" នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយមានអ្នកចូលរួមប្រមាណជា ១០០នាក់។

ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញការកែលម្អរថយន្តដឹកទំនិញ ទៅជារថយន្តដឹកជញ្ជូនបងប្អូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាពយ៉ាងយូរត្រឹមឆ្នាំ២០២៧ ក្នុងគោលដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក របស់កម្មករនិយោជិត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្តទៀតថា គិតត្រឹមខែសីហា ឆ្នាំ២០២៦នេះ ប.ស.ស. ក្នុងនាមជាសេនាធិការឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតប្រភេទដឹកទំនិញបានចំនួន ៣៦៥គ្រឿង រួចមកហើយ និងកំពុងសហការយ៉ាងសកម្មជាមួយក្រុមហ៊ុនផលិតយានយន្តក្នុងស្រុក ដើម្បីផ្តល់ជម្រើសរថយន្តដឹកអ្នកដំណើរដែលមានសុវត្ថិភាព និងផាសុកភាព ឬជម្រើសបច្ចេកទេសក្នុងការកែលម្អរថយន្តស្របតាមស្តង់ដាដែលគាំទ្រដោយ ប.ស.ស. សម្រាប់អ្នកដែលមិនទាន់មានលទ្ធភាពប្តូររថយន្តថ្មី។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះលោកស្រី ហ្រ្វោគជឹះ ប៊ូឡឺ ប្រធានគម្រោង BFC នៃអង្គការ ILO លោក គឹម បញ្ញា នាយកអង្គការ AIP Foundation ប្រចាំប្រទេសកម្ពុជា និងតំណាងអង្គការដៃគូទាំងអស់ ដែលបានផ្តួចផ្តើម និងគាំទ្ររៀបចំវេទិកានេះឡើង ដើម្បីប្រមូលធាតុចូល និងអនុសាសន៍ល្អៗសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការដាក់ឱ្យអនុវត្តគោលនយោបាយកម្រិតរោងចក្រនាពេលឆាប់ៗខាងមុខ ៕














Previous Post Next Post