លោកឧត្តមសេនីយ​ត្រី ម៉េ​ង​ ស្រ៊ុន​​​​ បានអញ្ជើញ​ដឹក​ក្រុមការងារកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ រៀបចំក្នុងពិធីបុកគ្រិះអគារស្នាក់នៅសម្រាប់កម្លាំងអាវុធហត្ថបន្ថែមក្នុងបញ្ជា​ការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ថ្មី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ​ត្រី ម៉េ​ង​ ស្រ៊ុន​​​​ បានអញ្ជើញ​ដឹក​ក្រុមការងារកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ រៀបចំក្នុងពិធីបុកគ្រិះអគារស្នាក់នៅសម្រាប់កម្លាំងអាវុធហត្ថបន្ថែមក្នុងបញ្ជា​ការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ថ្មី


កំពង់ស្ពឺ៖
ដោយ​អនុវត្ត​តាមការចង្អុល​បង្ហាញ​តម្រង់​ទិស​របស់​ ឯកឧត្តម​​ នាយ​ឧត្តមសេនីយ៍ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​​​ កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ​ត្រី ម៉េ​ង​ ស្រ៊ុន​​​​ មេបញ្ជាការ​​​ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ អញ្ជើញ​ដឹក​ក្រុមការងារកងរាជអាវុធហត្ថ​រៀបចំក្នុងពិធីបុកគ្រិះអគារស្នាក់នៅសម្រាប់កម្លាំងអាវុធហត្ថបន្ថែមក្នុងបញ្ជា​ការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ថ្មី។ 

ស្ថិតក្នុងពេលនោះដែរ លោកឧត្តមសេនីយ​ត្រី ម៉េ​ង​ ស្រ៊ុន​​​​ មេបញ្ជាការ​​​ និងក្រុមការងារក៏បានរៀបចំពិធីអុជធូបសែនព្រេនសូមសេចក្តីសុខសប្បាយគឺដើម្បីបួងសួងសុំពរជ័យ ការការពារពីម្ចាស់ទឹកម្ចាស់ដី ទេវតា និងការគោរពដួងវិញ្ញាណក្ខន្ធបុព្វបុរសផងដែរ។ អគារនេះស្នាក់នៅនេះផងដែរ ដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្លាំងកងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ ស្នាក់នៅ ធ្វើការ ដើម្បីរួមជាមួយ និងអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចប្រតិបត្តិនូវតួនាទី ភារកិច្ច ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ កសាងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ៕


















Previous Post Next Post