ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកភ្នំស្រួច, អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ពង្រឹងសន្តិសុខ និងទប់ស្កាត់ការឆបោកអនឡាញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកភ្នំស្រួច, អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ពង្រឹងសន្តិសុខ និងទប់ស្កាត់ការឆបោកអនឡាញ


កំពង់ស្ពឺ៖
នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច ព្រមទាំងមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក-លោកស្រីប្រធាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ជាច្រើនកុះករ។
‎ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកអភិបាលស្រុកចាស់ ដែលទើបនឹងត្រូវចូលនិវត្តន៍ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ស្រុកភ្នំស្រួច នាពេលកន្លងមក ឱ្យមានការរីកចម្រើនជាលំដាប់។ 

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ លោក អ៊ុំ សំអឿន អភិបាលស្រុកភ្នំស្រួច ដែលទើបទទួលបានការតែងតាំងថ្មី។ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើ និងណែនាំដល់លោកអភិបាលស្រុកថ្មី ត្រូវបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព លទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាព ព្រមទាំងត្រូវបន្តរឹតបន្តឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យបានល្អប្រសើរ។

‎បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានសង្កត់ធ្ងន់ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់ លោកអភិបាលស្រុកទើបឡើងថ្មី ក៏ដូចជាអាជ្ញាធរឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបន្តខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធនឹងទំនាស់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងមានតម្លាភាព។ ឯកឧត្តមបណ្ឌិត បានរំលឹកដល់ថ្នាក់ដឹកនាំស្រុកថ្មី ត្រូវចេះបង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងជាពិសេសត្រូវថែរក្សា «សាមគ្គីភាពផ្ទៃក្នុង» ឱ្យបានល្អប្រសើរជាធ្លុងមួយ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានជម្រុញយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមដងផ្លូវសាធារណៈ ជាពិសេសការលើកកម្ពស់សោភ័ណភាព និងអនាម័យនៅតាមបណ្តោយផ្លូវជាតិលេខ៤ ដើម្បីចៀសវាងការចោលសំរាមពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងមុខមាត់របស់ខេត្ត។
‎ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានបន្តអំពាវនាវ និងក្រើនរំលឹកដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាយកចិត្តទុកដាក់លើការងារស្នូលសំខាន់ៗមួយចំនួនបន្ថែមទៀត រួមមាន៖ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាននូវរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសការបង្ក្រាប និងទប់ស្កាត់ការឆបោកតាមអនឡាញ (Online Scams) ត្រូវយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយ និងអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចកលបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ដូចជាការបោកប្រាស់ឱ្យវេរលុយ ការលួចគណនីតេឡេក្រាម (Telegram) ឬហ្វេសប៊ុក និងត្រូវសហការជាមួយសមត្ថកិច្ចជំនាញដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យានេះឱ្យមានប្រសិទ្ភាពខ្ពស់ផងដែ ៕















Previous Post Next Post