កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ទឹម ផានូ អភិបាល នៃគណៈអភិបាលក្រុងច្បារមន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញ លើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមានជាអាទិ៍៖ ១. ពិនិត្យ និងអនុម័តលើគម្រោងចំណូលចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៧ របស់រដ្ឋបាលខេត្ត, ២. ពិនិត្យ និងអនុម័តលើសេចក្ដីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្រប សម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត និង៣. បញ្ហាផ្សេងៗ ៕















