ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត និងសុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកជញ្ជូនកម្មករនិយោជិត និងកម្មករនិយោជិត” នៅខេត្តកំពង់ឆ្នាំង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត និងសុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកជញ្ជូនកម្មករនិយោជិត និងកម្មករនិយោជិត” នៅខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖
នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានអញ្ជើញជាសហអធិបតីក្នុងពិធីផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត និងសុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកជញ្ជូនកម្មករនិយោជិត និងកម្មករនិយោជិត” នៅរោងចក្រ TRIPOS INTERNATIONAL CO., LTD. ដែលមានអ្នកចូលរួមប្រមាណជាង ៣០០នាក់។

ក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ ស.ផ.ក បានថ្លែងថា៖ ការបន្តចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅតាមរោងចក្រ សហគ្រាស គឺជាយន្តការដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពផ្លូវគោក និងហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដល់បងប្អូនកម្មករនិយោជិត។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ទោះបីជាការផ្សព្វផ្សាយនេះមិនអាចទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍បានទាំងស្រុងក៏ដោយ ប៉ុន្តែវាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការដាស់តឿនស្មារតីដល់អ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត និងបងប្អូនកម្មករនិយោជិតទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់។ លើសពីនេះ ត្រូវចេះទទួលខុសត្រូវលើអាយុជីវិត និងវាសនារបស់ខ្លួនឯង ព្រមទាំងអ្នកដទៃ ព្រោះការធ្វេសប្រហែសតែមួយពព្រិចភ្នែករបស់អ្នកបើកបរ អាចបង្កជាមហន្តរាយ និងការបាត់បង់ដែលមិនអាចយកមកវិញបានឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ ក៏បានអំពាវនាវដល់អ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត បន្តប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ សម្រាប់ដឹកជញ្ជូនកម្មករនិយោជិតបន្តទៀត ចៀសវាងប្រើប្រាស់រថយន្តប្រភេទដឹកទំនិញ មកដឹកជញ្ជូនកម្មករនិយោជិត ជាពិសេសត្រូវឧស្សាហ៍ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តជាប្រចាំរួមមាន៖ ហ្វ្រាំង ភ្លើងសញ្ញាចរាចរណ៍(ស៊ីញ៉ូ) ភ្លើងបំភ្លឺផ្លូវ និងសំបកកង់ជាដើម និងសូមចូលរួមទប់ស្កាត់កុំឱ្យមានអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិតថ្មី យករថយន្តប្រភេទដឹកទំនិញមកដឹកជញ្ជូនកម្មករនិយោជិត និងបន្តអំពាវនាវដល់អ្នកបើកបររថយន្តដឹកទំនិញមកកែទៅជារថយន្តដឹកអ្នកដំណើរដើម្បីឱ្យស្របតាមលក្ខណៈបច្ចេកទេស។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់អ្នកបើកបរយានយន្តទាំងអស់ ត្រូវមានក្រមសីលធម៌លើការបើកបរលើដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រមទាំងថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំកម្មវិធីនេះឡើងដើម្បីឱ្យបងប្អូនកម្មករនិយោជិតទាំងអស់បានយល់ដឹងបន្ថែម។

ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក៏បានធ្វើការអំពាវនាវដល់កម្មករនិយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងអ្នកធ្វើដំណើរដោយរថយន្តដឹកកម្មករនិយោជិត ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកផងដែរ ទៅកាន់អ្នកបើកបររថយន្ដដឹកកម្មករនិយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ៕










Previous Post Next Post