ក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងផលិតវីដេអូអប់រំដើម្បីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» នាថ្ងៃទី២៦ ខែមិថុនា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងផលិតវីដេអូអប់រំដើម្បីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» នាថ្ងៃទី២៦ ខែមិថុនា


ភ្នំពេញ៖
ក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីក្រសួងព័ត៌មាន បានបើកិច្ចប្រជុំមួយដើម្បីរៀបចំផែនការផលិតវីដេអូអប់រំស្តីពីសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ, ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ព្រមទាំងសហការី និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ ២០នាក់។

ឯកឧត្តម ហ៊ឹម សុទិត្យា បានមានប្រសាសន៍ថា គោលបំណងកិច្ចប្រជុំពិភាក្សានេះរៀបចំឡើងដើម្បីត្រៀម ផលិតវីដេអូបង្ហាញពីសកម្មភាពជាក់ស្តែង និងផលវិបាកនៃគ្រឿងញៀន ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន។ សម្រាប់វីដេអូនេះ នឹងត្រូវចាក់ផ្សាយជាផ្លូវការក្នុងឱកាស «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។

នៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា កិច្ចប្រជុំនេះ បានលើកឡើងពីគន្លឹះថ្មីៗសម្រាប់ផលិតជាវីដេអូអប់រំពីបញ្ហាគ្រឿងញៀនដល់ប្រជាជនទូទៅជាពិសេសយុវវ័យឱ្យនៅឆ្ងាយពីគ្រឿងញៀន។

សូមបញ្ជាក់ថា គ្រឿងញៀនបំផ្លាញបុគ្គល គ្រួសារ និងសង្គមជាតិ តាមរយៈខ្សែសង្វាក់នៃផលវិបាកដូចជា៖ បំផ្លាញប្រព័ន្ធការពាររាងកាយ ខូចខួរក្បាល បាត់បង់ស្មារតី បង្កជំងឺបាក់ទឹកចិត្ត មួម៉ៅ ខាតបង់ថវិកាទិញថ្នាំ ចំណាយលើការព្យាបាល ដែលនាំឱ្យធ្លាក់ក្នុងភាពក្រីក្រ បង្កអំពើហិង្សាក្នុងគ្រួសារ បាត់បង់សេចក្តីថ្លៃថ្នូរ បទល្មើសចោរកម្ម ឆក់ប្លន់ ឃាតកម្ម បាត់បង់កម្លាំងពលកម្ម រដ្ឋត្រូវចំណាយថវិកាច្រើនលើការកែប្រែ ការព្យាបាល និងការអនុវត្តច្បាប់ជាដើម ៕






Previous Post Next Post